ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់មានសតិមិនប្រក្រតីត្រូវគេប្រទះឃើញលង់ទឹកស្លាប់ក្នុងទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ៖ ស្រ្តីម្នាក់មានសតិមិនប្រក្រតីត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ក្នុងទន្លេមេគង្គដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង២រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទន្លេមេគង្គ ទល់មុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះ។

ប្រភពបានឱ្យដឹងថា សពស្រ្តីរងគ្រោះឈ្មោះ​ កួង​ សាខន​ ឬ​ ជា​ សុខាន់ ភេទស្រី អាយុ ៥៧ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ​។

​ ប្រភពបន្តថា ស្រ្តីនោះមានជំងឺសរសៃប្រសាទប្រចាំកាយ​ និងមានសតិមិនប្រក្រតីវង្វេងរត់ចេញពីផ្ទះស្រាប់តែគេប្រទះឃើញសាកសពស្លាប់អណ្តែតទឹកទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យ ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖