មន្ត្រីអាមេរិក បានឲ្យដឹងថា ការផ្ទុះយ៉ាងខ្លាំង ក្នុងថ្ងៃគ្រឹស្តស្មាស់ នៅទីក្រុង Nashville គឺជាសកម្មភាពមានចេតនា ប៉ុន្តែក្រុមជំនាញកំពុងស្រាវជ្រាវពីការវាប្រហារភេរវកម្ម។ករណីផ្ទុះកើតឡើង នៅវេលាម៉ោង៦ និង៣០ នាទីព្រឹក ថ្ងៃទី២៥ខែធ្នូស្ថិតនៅទីក្រុងNashville រដ្ឋTennessee។
ការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យអគារនៅទីក្រុង Nashville និងតំបន់ជិតខាង គគ្រើកញាប់ញ័រ។ អ្នកនាំពាក្យស្នងការទីក្រុង Nashvilleលោក Don Aaron បានឲ្យដឹងថា ការផ្ទុះអាចជាចេតនា។
នៅពេលនេះក្រុមអ្នកជំនាញ មានក្រុម (FBI) និងក្រុមស្រាវជ្រាវ ស្តីពី គ្រឿងស្រវឹង កាំភ្លើង រំសេវផ្ទុះ ហៅកាត់ថា (ATF)។
កម្លាំងប៉ូលិសបានបិទផ្លូវក្នុងទីក្រុង ដើម្បីបើកការស្រាវជ្រាវ។
ពលរដ្ឋ ឈ្មោះBuck McCoy រស់នៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា «ទ្វារកញ្ចក់ បានបែកខ្ទេច ពិតជាគ្រោះថ្នាក់ ការផ្ទុះយ៉ាងខ្លាំង ដូចជាគ្រាប់បែក »។
លោកJohn Drake ស្នងការប៉ូលិសក្នុងតំបន់បានឲ្យដឹងថាតាមខ្សែអាត់ដែលថតបានពីរថយន្ត សង្ស័យ គឺមានគ្រាប់បែកនឹងផ្ទុះឡើងក្នុងរយៈពេល១៥នាទីទៀត។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មានសំឡេងស្ត្រីម្នាក់ និយាយថា«ជម្លៀសជាបន្ទាន់ មានគ្រាប់បែក ។ គ្រាប់បែកបង្កៃក្នុងរថយន្ត នឹងផ្ទុះក្នុងពេលឆាប់ៗ»។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស៣នាក់រងរបួស ក្នុងហេតុការផ្ទុះខាងលើ ប៉ុន្តែមិនមានអ្នកស្លាប់នោះឡើយ ។ ក្រោយមក គេក៏បានរកឃើញបំណែកសាកសពនៅកន្លែងកើតហេតុសង្ស័យថាជាសពជនបង្កហេតុ៕ដោយ៖ធី រីណា