ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារមកទល់នឹងថ្ងៃនេះចំនួនពីរលើកហើយ ទៅកាន់កុមារៗ ជាទីស្រឡាញ់របស់លោក ដែលកំពុងរស់នៅ ក្នុង(អង្គការផ្ទះកុមារ) ជាមួយនឹងក្តីនឹករលឹក អាណិត ស្រលាញ់ ខណៈឆ្នាំនេះ ក្នុងនាមលោកជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី មិនបានទៅសួរសុខទុក្ខ ខណៈឆ្នាំនេះករណីជំងឺកូវីដ-១៩ នៅតែបន្តយាយីនោះ។
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុនម៉ានី បានថ្លែងយ៉ាងដូច្នេះថា ស្នាមញញឹមកូនៗបានទទួលកាដូ និងអាហារក្នុងឱកាសបុណ្យណូអែល បានបង្ហាញពីក្តីសប្បាយរីករាយ និងសេចក្តីសុខរបស់កូនៗ។ បើទោះជាយើងមិនអាចជួបជុំគ្នាដោយផ្ទាល់ ប៉ាម៉ាក់ និងបងៗសូមផ្ញើក្តីនឹក រឮក និងការសាកសួរសុខទុក្ខតាមរយៈកាដូនេះទៅដល់កូនៗផង។
លោកសូមថ្លែងអំណរគុណដល់បងប្អូនបុគ្គលិក និងអ្នកស្ម័គ្រចិត្តនៃអង្គការ ផ្ទះបាយកុមារទាំងអស់ដែលបានជួយសម្របសម្រួលចុះចែកកាដូដល់ទីលំនៅកូនៗ៕
ដោយ៖សុខ ខេមរា