ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខក្រុមគ្រួសារសពអតីតយុទ្ធជនលោក ប៉ុន សារឿន អាយុ ៨១ឆ្នាំ មានទីលំនៅ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពដោយរោគាពាធ។
ដោយនាំមកនូវ ថវិកា ៤០ម៉ឺនរៀល, អង្ករ ០១បេ(២៥គ.ក្រ), ភេសជ្ជៈ ០៣កេស, ទឹកសុទ្ធ ០៣កេស, និងទឹកត្រី-ទឹកស៊ីអ៉ីវ ០២យួរ ជូនក្រុមគ្រួសារសព អតីតយុទ្ធជន នគរបាលខណ្ឌឫស្សីកែវ៕
ដោយ៖ជី ណា