ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អបអរសាទរដល់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានថ្លៃថា សូមចូលរួមអបអរសាទរដល់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ក្នុងបេសកកម្មរបស់ខ្លួនអស់រយៈពេលដប់ឆ្នាំកន្លងមកនេះ ហើយទទួលបាននូវភាពជោគជ័យជាច្រើនគួរឲ្យកត់សម្គាល់សម្រាប់ជាតិ និងប្រជាជន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងទៀតថា, ខ្ញុំបានកត់សម្គាល់ និងកោតសរសើរដល់សមាជិក សមាជិកាម្នាក់ៗរបស់JCI Cambodia ដែលសុទ្ធតែទទួលបានភាពជោគជ័យក្នុងអាជីពនៃវិស័យធុរកិច្ច ក៏ដូចជាអាជីវកម្មរៀងៗខ្លួន ហើយថែមទាំងបានលះបង់នូវកម្លាំងកាយ ចិត្ត ធនធាន និងពេលវេលា ដើម្បីសកម្មភាពសង្គមក្រោមរូបភាពនៃការសហការគ្នា និងជ្រោមជ្រែងគ្នាទៅវិញទៅមកដើម្បីសម្រេចក្តីសុបិនរួមគ្នានោះគឺ អនាគតកម្ពុជា។ ទាំងនេះបានបង្ហាញពីស្មារតីមួយដែលខ្ញុំតែងតែនិយាយជារឿយៗថា “My Choice, my future. But our choice together should always be Cambodia first.”

មិនមានភាពជោគជ័យណា ដែលមិនកើតចេញពីការខិតខំប្រឹងប្រែងនោះឡើយ។ ភាពជោគជ័យរបស់ខ្មែរម្នាក់ៗ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ៕

ដោយ៖សិលា


ចែករំលែក៖