ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុករបួសធ្ងន់ស្រាលទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីទាំងសង់ខាងរងរបួសត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូស្មាក់រេវ៉ូ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១Y-៧២៨០បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវមកខាងឆ្វេងដៃ តែមិនទាន់ផុតផងក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១C-១២០៩បើបកដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនជាប់ក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ស្រាលត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទំនាក់ទំនងទៅខាងរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ផេង ភាព


ចែករំលែក៖