ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus GS300 បុករថយន្តស្ទូចពីក្រោយពេញទំហឹង​នៅផ្លូវឌួងងៀប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្តLexus GS300​ មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស្ទូចកំពុងឈប់ស្តុបពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងរការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប​ កែងផ្លូវវេងស្រេង​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រថយន្តម៉ាក​ HiNO ពណ៌ស​ ប្រភេទរថយន្តស្ទូច​ ពាក់ស្លាកលេខភ្នំពេញ​ 3C-9961 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវឌួងងៀប​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ចាំស្តុប​ក្រហម ភ្លាមនោះក៏មានរថយន្តLexus GS300​ មួយគ្រឿង​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BG – 6760 ដែលបេីកបរដោយនារីម្នាក់​ ធ្វេីដំណេីរស្របទិសគ្នាមិនប្រយ័ត្ន​ មកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្តLexus GS300​ រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ​ តែនារីដែលជាតៃកុងមិនរងរបួសនោះឡេីយ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ​ ព្រមទាំងសម្របសម្រួលចំពោះភាគីទាំងពីរឲ្យចរចាគ្នាមួយជំហ៊ាន​ ។ ចុងក្រោយភាគីខាងរថយន្តLexus GS300​ ព្រមទទួលកំហុស​ (ព្រោះបុកគេពីក្រោយ) ហេីយបានព្រមសងថ្លៃខូចខាតទៅលេីរថយន្តស្ទួចដេីម្បីជួសជុលឲ្យស្អាតដូចដេីម​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖