ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសជាទម្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។
គ្រោះថ្នាក់នេះកើតឡើងនាយប់វេលាម៉ោង១៩៖៤៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវលេខ ១៤០ ត្រង់ចំណុចភូមិកែវមន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិចយចបានឱ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សម្នាក់បង្កដោយ
ម៉ូតូ 1គ្រឿង ម៉ាកស្កូពី ពណ៌ស ស្លាកលេខកំពត 1B-6541 អ្នកបើកបរឈ្មោះ ឈុំ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកែវមន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ម៉ូតូ 1គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-4541 អ្នកបើកបរឈ្មោះ សុខ រ៉ន ភេទប្រុស អាយុ53ឆ្នាំ នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់)។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល ថាម៉ូតូទាំងពីរគ្រឿង ធ្វើដំណើរក្នុងគោលដៅបញ្រ្ចាសទិសគ្នាដោយសារស្ថានភាពមិនប្រកាន់ស្ដាំ បណ្ដាលឱ្យម៉ូតូស្កូពី ចូលមកចំណែកខាងម៉ូតូឌ្រីម ។
បច្ចុប្បន្នវត្ថុតាងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីបន្ដ។
ចំណែកអ្នរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរីឯសពបានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សេនាស័ក្តិ