ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់ពីសេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ក្នុងនោះបានបញ្ជាក់ថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បន្តផ្តល់ជូនអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។
👉កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
👉ទីតាំងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៖ ផ្ទះលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
👉ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ឬទាក់ទងទូរស័ព្ទលេខ ៖ 096 869 6665 / 096 315 1577៕
ដោយ៖ សិលា