ព័ត៌មានទាន់ហេតុការណ៍៖

សូម​ប្រុង​ប្រយ័ត្ន​! សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ បង្កើតអត្តសញ្ញាណប័ណ្ណ​​ក្លែងក្លាយ​ ដើរបោកប្រាស់​ ទិញ​របស់​បង់​រំលស់​ ឬ​ដាក់បញ្ចាំ​ផ្សេង​ៗ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសូមមេត្តាទទួលជ្រាបនិងជួយផ្សព្វផ្សាយព័ត៌មាននេះបន្តទៅកាន់មហាជនជាពិសេសគឺក្រុមអាជីវករទាំងអស់។

ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីបទល្មើសឆបោកតាមមធ្យោបាយនិងរូបភាពផ្សេងៗពាក់ព័ន្ធនឹងមុខសញ្ញាសង្ស័យខាងក្រោមប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយប្រព្រឹត្តបទល្មើសទិញលក់បង់រំលស់ដាក់បញ្ចាំផ្សេង

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញានេះមកផ្ដន្ទាទោសតាមច្បាប់


ចែករំលែក៖