ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើហិង្សាលើប្រពន្ធខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បរុសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទ ប្រើអំពើហិង្សាដោយចេតនា វាយប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួស កាលពីព្រឹកថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។
របាយការណ៍នគរបាលជំនាញបញ្ជាក់ថា ជនសង្ស័យឈ្មោះ កៅ ដារា ភេទ ប្រុស អាយុ៣២ឆ្នាំ បានយកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន ឈ្មោះ រឹម សាខន អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ចំក្បាល ពីខាងក្រោយរងរបួសធ្ងន់ (ដេរ២០ថ្នេរ) ដោយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដោយរកឃើញដែកចុងស្រួចពណ៌ខ្មៅស្រោបហ្វឺត១ដើម ជាប់នឹងខ្លួនផងដែរ ។  បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖  ឆ្លាម សមុទ្រ


ចែករំលែក៖