ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចឃាត់ខ្លួនបុរស៤នាក់ពាក់ពាន់និងករណីរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖

*ករណីទី១-នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង១៤:៣០នាទី នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ភេទប្រុស(១-ឈ្មោះ ហេង ពត អាយុ ៣៦ឆ្នាំ,២-ឈ្មោះ ខ្មៅ ង៉ន អាយុ៣១ឆ្នាំ) ដកហូតបានវត្ថុតាង  ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ធំ,ថ្នាំW.Y ចំនួន៥៧គ្រាប់និងទូរស័ព្ទ១គ្រឿង ។

*ករណីទី២-នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង១៦:៥០នាទី នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ភេទប្រុស(១-ឈ្មោះ ខឹម សុភ័ក្រ អាយុ ៣៧ឆ្នាំ,២-ឈ្មោះ ស៊ឹង ធន់ អាយុ៣៩ឆ្នាំ) ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់(៣ កញ្ចប់ធំ,១១កញ្ចប់តូច) ,ថ្នាំW.Yចំនួន១២៥គ្រាប់ និងទូរស័ព្ទដៃ ៣គ្រឿង ។បច្ចុប្បន្នសម្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖