ភ្នំពេញ៖ ថ្នាក់ដឹកនាំ១រូបនៃTYDA កម្លាំងស្ម័គ្រចិត្ត ដេីម្បីមនុស្សធម៌ បានថ្លែងថា, ថ្ងៃនេះកាល៨ឆ្នាំមុន នាពេលរសៀលក្នុងភោជនីយដ្ឋានមួយ យេីងផ្តេីមពីគ្នា៨នាក់ ដឹកនាំដោយបងស្រី ពេជ ចន្ទមុន្នី បានជជែកពីការរៀបចំបង្កេីតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឥលូវបានក្លាយជាមហាគ្រួសារTYDA ដែលមានសមាជិកជាង ៦ពាន់នាក់។
លទ្ធផលក្នុងរយៈពេល៨ឆ្នាំនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានផ្តល់ការពិនិត្យព្យាបាលជំងឺ និងធ្វេីការអប់រំសុខភាព តាមបណ្តាខេត្ត អង្គការកុមារកំព្រា សហគមន៍ក្រីក្រ តាមរោងចក្រ និងសាលារៀន បានចំនួនសរុបជាង៣០ម៉ឺននាក់ និងបានជួុយសង្គ្រោះជីវិតអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់។
សូមថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារTYDAយេីង រួមនឹងដៃគូសហប្រតិ្តបត្តិការទាំងអស់ដែលតែងតែចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់គ្រប់សកម្មភាពរបស់TYDA កន្លងមកនេះ៕
ដោយ៖ សិលា