ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងឡាំប្រឺតាបណ្តាលឱ្យឡាំប្រឺតាក្រឡាប់ផ្ងាជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានឆ្លងផ្លូវទៅបុកឡាំប្រឺតាក្រឡាប់ផ្ងាជើង រងការខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃត្រង់ថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០នៅតាមបណ្តោយផ្លូវ៦១៦ កែងផ្លូវ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយឡេនឌ័រពាក់ស្លាកលេខភ្នំពេញ 2AS-2481 បើកដោយបុរម្នាក់រងការខូចខាតកំណាត់មុខតិចតួច ចំណែកឯឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ(ត)1IG- 3228 បើកដោយបុរសម្នាក់រងការខូចខាតផ្នែកខាងក្រោយផ្នែកខាងស្តាំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តហាយឡេនឌ័របានបេីកតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកឡាំប្រឺតាមួយគ្រឿងខាងលើ ដែលកំពុងបេីកតាមផ្លូវ៦១៦ បណ្តាលឱ្យក្រឡាប់ផ្ងារជើងឯអ្នកជិះកង់បីរងរបួសស្រាល។

ក្រោយកើតហេតុភាគីទាំងសងខាងសម្រួសគ្នាបញ្ចប់រឿងដោយភាគីខាងរថយន្តចេញថ្លៃជួសជុលការខូចខាតចំនួន២០០ដុល្លារ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖