ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៨.០០ នាទី ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ លោក អ៊ាង ស៉ីផាន, លោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោកអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៨ សរុបចំនួន ៥៤ នាក់ ។
របៀបវារៈនៃអង្គប្រជុំមានចំនួន០៩
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
​​​ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ។
៣-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងកម្មវិធីបីឆ្នាំរំកិល(២០២១_២០២៣) របស់រដ្ឋបាលខណ្ឌច្បារអំពៅ។
៤-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងដីកាស្តីពីការលើកលែងការបង់សេវាលើការបញ្ជាក់វិញ្ញាបនបត្រ័បណ្តោះអាសន្នមធ្យមសិក្សាបឋមសិក្សា វិញ្ញាបនបត្រ័មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ័បញ្ជាក់ការសិក្សាថ្នាក់ទី១២ សំរាប់ ឆ្នាំ២០២១។
៥- ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌច្បារអំពៅ សំរាប់ ខែធ្នូ ឆ្នាំ២០២០ ។
៦-ផ្សព្វផ្សាយ របាយការណ៍ការតាមដាននិង វាយតម្លៃការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២០-២០២២ របស់ រដ្ឋបាលខណ្ឌច្បារអំពៅ។

៧-ផ្សព្វផ្សាយរបាយការណ៍ អំពីការអនុវត្តការងាររបស់ការិយាលយ័ ប្រជាពលរដ្ឋខណ្ឌច្បារអំពៅប្រចាំឆ្នាំ២០២០។
៨- ផ្សព្វផ្សាយរបាយការណ៍ ស្តីអំពីការអនុវត្តការងាររបស់គកសក ខណ្ឌច្បារអំពៅ ឆ្នាំ២០២០។
៩-បញ្ហាផ្សេងៗ ៕

ដោយ៖សណ្ដោស


ចែករំលែក៖