ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ២១ : ៣០នាទីយប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនម្នាក់ ស្ថិតនៅក្រុម ២៧ ភូមិ ២ សង្កាត់ លេខ ៤ ក្រុង/ខេត្តព្រះសីហនុ  ។
ជនសង្ស័យឈ្មោះ ហេង រុន ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម ១៤ ភូមិ ១ សង្កាត់ ៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិ ស្អាង ឃុំ ស្អាង ស្រុកជ័យសែន ខេត្តព្រះវិហា  ។
វត្ថុតាងរួមមាន :
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ៣ កញ្ចប់ធំ និង ០៣ កញ្ចប់តូច
-ទូរស័ព្ទ០១ គ្រឿង
-ថង់វេចខ្ចប់ មួយចំនួន ជញ្ជីង សម្រាប់ថ្លឹង គ្រឿងញៀន ០១
-កន្ត្រៃ ចំនួន២
បច្ចុប្បន្នជនសង្ស័យខាងលេីសមត្តកិច្ចកំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖