ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនរងគ្រោះរួចមកលោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គិតគូរពីសុខភាពរក្សាឲ្យបាននូវអនាម័យ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងឱកាសនោះរួមមាន អង្ករ៥០គីឡូក្រាម មីចំនួន២កេស ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ អំណោយជាថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥០ម៉ឺនរៀល និងលោក ហួត លាភពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយសង្កាត់គោករកាចំនួន១០ម៉ឺនរៀលផងដែរ៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖