ភ្នំពេញ៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំគិតថាយើងត្រូវទទួលស្គាល់ឲ្យបានច្បាស់ថា អ្វីៗដែលសម្រេចបានមកក្នុងពេលបច្ចុប្បន្ន។ នេះជាការថ្លែងឲ្យដឹងពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំក៏កំពុងតែបន្តសិក្សារៀនសូត្រ តាមរយៈការសង្កេតពីរបៀបនៃការដឹកនាំ និងការលះបង់របស់យុវជនជំនាន់មុន។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំគិតថាយើងត្រូវទទួលស្គាល់ឲ្យបានច្បាស់ថា អ្វីៗដែលសម្រេចបានមកក្នុងពេលបច្ចុប្បន្ន មិនមែនជាការងាយស្រួល ហើយក៏ពុំមែនជាការចៃដន្យដែរ វាចេញពីឆន្ទៈ និងឧត្តមគតិរបស់យុវជនមុន ហ៊ានលះបង់ ហ៊ានធ្វើ ហើយជាពិសេសដាក់ស្មារតីដំកល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចម្បង។ »
សូមបញ្ជាក់ផងដែរថា នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី ក្នុងកិច្ចសន្ទនាពិសេសស្តីពី «នយោបាយឈ្នះ= ឈ្នះ» ដែលនឹងចាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍PNN នៅរាត្រីនេះ វេលាម៉ោង ១០:១០នាទីតទៅ៕
ដោយ៖សុខ ខេមរា