ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០០ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១៥ គ្រួសារដែលជួបការលំបាកខ្វះខាត និងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារការឆ្លងជំងឺកូវីដ-១៩ រស់នៅស្រុកសេសាន ស្រុកបូរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន៕
ដោយ៖សិលា