ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតឱសថ​ Moderna បង្កើនល្បឿនក្នុងការបញ្ជូនវ៉ាក់សាំង​កូវីដ​-១៩ ទៅកាន់ហ្វីលីពីន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក​Teodoro Locsin បានបញ្ជាក់ថា តាមប្រភពព័ត៌មានពីស្ថានទូត​ហ្វីលីពីន​ប្រចាំនៅអាមេរិក គឺក្រុមហ៊ុន Moderna បានផលិតនិងបង្កើនល្បឿនបញ្ជូនវ៉ាក់សាំង​ មកកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗ។
តាមសារព័ត៌មាន​CNN រដ្ឋមន្ត្រីការបរទេសហ្វីលីពីន​បានប្រកាស​កាលពីថ្ងៃទី​២៧ខែធ្នូ​ថា ក្រុមហ៊ុនModerna នឹងបញ្ជូនវ៉ាក់សាំងមកកាន់ហ្វីលីពីន​ក្នុងពេលឆាប់ៗ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតី Rodrigo Duterte បានព្រមានថានឹងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយ អាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បញ្ជូនវ៉ាក់សាំង ២០​លានដូស មកហ្វីលីលីពីនឲ្យបានឆាប់បំផុត។
អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាមេរិក លោកJose Manuel Romualdez បានបញ្ជាក់ថា​ ក្រុមហ៊ុនModerna បានបញ្ជូនវ៉ាក់សាំង​ទៅកាន់អាតិថិជនរបស់ខ្លួន។ មន្ត្រីការទូតហ្វីលីពីនបានបញ្ជាក់ទៀតថាក្រុមហ៊ុនចំនួនពីររបស់អាមេរិក បានសន្យាផ្គត់ផ្គង់ វ៉ាក់សាំង​ពី​៤-២៥លានដូស​ដល់ ហ្វីលីពីន នៅដើម ឆ្នាំ​២០២១។
កន្លងមក កាលពីថ្ងៃទី​២៦ខែធ្នូ​ប្រធានាធិបតី Duterteបានព្រមានថា បើមិនមានវ៉ាក់សាំងទេ​ទាហាន​អាមេរិក ត្រូវតែចាកចេញពីទឹកដីហ្វីលីពីន​។ បច្ចុប្បន្ន ប្រទេស ​ឥណ្ឌូនេស៊ី និងសិង្ហបុរីទទួលបានវ៉ាក់សាំងពីអាមេរិក ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋហ្វីលីពីនដាក់គំនាបកាន់តែខ្លាំងលើរដ្ឋាភិបាល។
អាចនិងយាយបានថា ហ្វីលីពីន គឺជាប្រទេសមុឺងម៉ាត់បំផុត​ក្នុងការទប់ស្កាត់កូវីដ-​១៩ ​។ នៅពេលដែលការឆ្លងរាលដាលខ្លាំងបំផុត ហើយរដ្ឋាភិបាលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ស្នើរពលរដ្ឋឲ្យនៅក្នុងផ្ទះ​ ពេលនោះមន្ត្រីនៅក្នុងតំបន់មួយចំនួន ក្នុងប្រទេសនេះ បានយកមឈូសដាក់នៅតាមផ្លូវសំខាន់ៗ​ដោយមានទាំងអក្សរព្រមាន ថា «បើចង់រក្សាជីវិតត្រូវនៅក្នុងផ្ទះ» «បើចេញក្រៅផ្ទះគឺមានមឈូសរង់ចាំ»៕ដោយ៖ធី រីណា


ចែករំលែក៖