ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧:០០នាទីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០  នៅចំណុចភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ។  ជនសង្ស័យមានឈ្មោះ លី សុខឈីវ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់ (១១កញ្ចប់តូច និង ២កញ្ចប់មធ្យម), ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង , ម៉ូតូ១គ្រឿង , ទូរស័ព្ទដៃ១គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

 បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖ ស សម


ចែករំលែក៖