ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបេីកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តូដឹកទំនិញមួយគ្រឿងដែលបើកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខផ្សារសុវណ្ណា​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តដឹកទំនិញមួយគ្រឿង​ ពាក់ស្លាកលេខតាកែវ3A 0720បើកតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បានបើកឆ្លងផ្លូវលេខ២៧១បត់ឆ្វេងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូអ៊ែរប្ល៊ែកពណ៌ក្រហម​ ពាក់ស្លាកលេខគ្នំពេញ1HY -7617 តាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជេីងដោយមានល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្តោលឲ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់​។ ចំណែកសពជនរងគ្រោះត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖