ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោមនិងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា។
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបងសីតុណ្ហភាពអប្បបរមាមានពី ១៦–១៨°C និងអតិបរមា មានពី២៥–២៧°C ។
* បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩–២១°C និងអតិបរមា មានពី ២៦–២៨°C ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៤–១៦ °C
* សីតុណ្ហភាពអតិបរមា មានពី ២៦–២៨ °C
៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២–២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧–២៩ °C
ទន្ទឹមនឹងនោះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ពនិងនគរបាលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕ដោយ៖ស តារា