ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១ និង ៣០នាទី មានជនជាតិចិន១នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ មានជនសង្ស័យចំនួន៤នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់ ក្នុងខណៈដែលគាត់កំពុងដើរតាមផ្លូវជាមួយមិត្តភក្តិនៅមុខផ្សារទំនើបCDF អូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយនៅក្នុងកាបូបលុយរបស់គាត់មានលុយ ៨,០០០$ (ប្រាំបីពាន់ដុល្លារអាមេរិក) ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ខ្លួនបានជនសង្ស័យព្រមទាំងបក្ខពួកជាបន្តបន្ទាប់សរុបចំនួន៨នាក់ ក្នុងនោះមាន(ស្រី១នាក់) ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនិីតិវិធីច្បាប់៕
ដោយ៖ឆ្លាមសមុទ្រ