ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកម្ពុជា ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតហ្គេម eSports លើឆាក អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី២៩ ធ្នូ ២០២០ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។

ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីឡាំងកា ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់។

ហ្គេមដែលបានប្រកួត មានឈ្មោះថា Free Fire ជាហ្គេមបាញ់ប្រហារដែលផលិតនិងរៀបចំក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។

នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញដ៏ពូកែរបស់ពួកគេ។

បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯកក្នុងការប្រកួតនេះ។”

បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បាននិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើងឈ្នះប្រាក់រង្វាន់នេះ គឺជារឿងដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ គឺយើងបានធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។”

វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់នៃការប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល១ឆ្នាំពេញដោយវគ្គជម្រុះបានចាប់ផ្ដើមកាលពីខែមករាឆ្នាំ២០២០ជាមួយនឹងការប្រកួតជាលក្ខណៈបុគ្គល ហើយបន្ទាប់មកគឺជាការប្រកួតជាក្រុម មុននឹងឈានដល់វគ្គប្រកួតក្រុមជម្រើសជាតិ។

វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួមពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីឡាំងកា បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១សែន៣ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូនដល់បេក្ខជនម្នាក់ៗ

ក៏ដូចជាក្រុមដែលបានចូលរួមប្រកួត។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើងឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍឈានទៅមុខ។ ទោះបីកម្មវិធីប្រកួតមានអ្នកប្រកួតប្រជែងផ្សេងដែលគួរឲ្យកោតសរសើរ បេក្ខជនទាំង៤នេះបានបង្ហាញនូវជំនាញនិងសមត្ថភាពដ៏អស្ចារ្យដែលបាននាំឲ្យគេនូវជ័យលាភីជើងឯក។ ក្រុមហ៊ុន Smart គឺនៅក្នុងចំណោមអ្នកគាំទ្រ eSports មុនគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍នៃវិស័យ eSports និងបន្តនាំយកព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើបជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា។”

Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយនៅអាស៊ី ដែលមានផ្ដល់ជូននូវហ្គេមទូរស័ព្ទនិងហ្គេមកុំព្យូទ័រជាច្រើនប្រភេទ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អុីម៉ែល៖ koam.tivea@smart.com.kh


ចែករំលែក៖