ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលបរិក្ខាអគ្គិសនីភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាជាងជួសជុលបរិក្ខាអគ្គិសនីខណៈកំពុងជួសជុលហេីយភ្លាត់ស្នៀតក៏ឆក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរហេីយត្រូវបញ្ជូនទៅសង្គ្រោះតែអកុសលជនរងគ្រោះក៏បានស្លាប់តាមផ្លូវ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ២០២០​ នៅកន្លែងជួសជុលបរិក្ខាអគ្គិសនី​ យីហោ​ ទី ឆយ​ ស្ថិតក្នុងភូ​មិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ​ ធារ៉ា​ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាជាងជួសជុលបរិក្ខាអគ្គិសនី​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានកំពុងជួសជុលម៉ូទ័របន្ទាប់មកក៏បានប៉ះខ្សែភ្លេីងដែលដាច់រលាត់បណ្តាលឲ្យឆក់ភ្លាមៗនោះក្រុមការងារឃេីញក៏ជួយនិងដឹកយកទៅមន្ទីរពេទ្យឯកជនភ្លាមៗខណៈទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យក៏បានប្រាប់ឲ្យដឹកទៅមន្ទីរពេទ្យធំ។ 

សាក្សីដដែលបានបន្តថា​ បន្ទាប់មកបងប្អូនជនរងគ្រោះក៏បានដឹកតាមកង់បីបន្តទៅមន្ទីរពេទ្យបន្តទៀត​ លុះមកដល់មុខសាលាសង្កាត់ចោមចៅទី៣​ ខាងរថយន្ត៧១១ក៏មកទទួលនិងជួយសង្គ្រោះហេីយបានបញ្ជាក់ថា​ ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖