ព័ត៌មានទាន់ហេតុការណ៍៖

បុរសកំលោះវ័យចំណាស់​ម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងសមត្ថកិច្ច​ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់​ស្លាប់ក្នុងបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២៖១៥នាទី​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ។ 

    សាកសពរងគ្រោះមានឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ(គ្មានគ្រួសារសាច់ញាតិ) មុខរបរកម្មកររោងចក្រយូរ៉ូផលិតខ្សែភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងជាប់បន្ទប់ជួលជនរងគ្រោះបានប្រាប់ឱ្យដឹងថាជនរងគ្រោះគឺជាមនុស្សស្លូតបូត​ និងមានជំងឺប្រចាំកាយ ណាមួយទៀតគាត់ក៏ជាកំលោះចាស់​ គ្មានគ្រួសារនៅក្បែរនិងមេីលថែផងដែរ​ ។ ខណ:នៅថ្ងៃកេីតហេតុ​ អ្នកជិតខាងមិនឃេីញជនរងគ្រោះចេញមកខាងក្រៅតាំងព្រឹករហូតដល់ថ្ងៃត្រង់​ ទេីបឆ្ងល់ក៏ទៅគោះទ្វារហៅជនរងគ្រោះតែមិនឮតប​ រួចក៏មេីលតាមបង្អួចស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់លេីឥដ្ឋ​ និងស្លៀកតែកន្សែង​ ទេីបដឹងឮដល់ម្ចាស់ផ្ទះ​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកេីតហេតុតែម្ដង​ ។ 

    ក្រោយមក​សមត្ថកិច្ចបានទាក់ទងទៅខាងជំនាញកោសល្យវិច័យ​ឲ្យមកពិនិត្យជាក់ស្ដែង​ ក្នុងនោះតាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ ម៉េង ឃាង (សព) គឺស្លាប់ដោយសារគាំងបេះដូងនិងជំងឺក្រពះពោះវៀន ។ 

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖