ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា កម្ពុជានឹងកាន់តែរុងរឿងក្រោមការដឹកនាំរបស់សម្តេចតេជោ!

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា,  “កម្ពុជានឹងកាន់តែរុងរឿងក្រោមការដឹកនាំរបស់សម្តេចតេជោ!” ។

លោករដ្ឋលេខាធិការបានលើកឡើងថា, ខ្ញុំបាទនិងប្រជាពលរដ្ឋទូទាំងប្រទេស សូមគោរពកោតសរសើរ អបអរសាទរ និងមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានរកឃើញកំណប់ទ្រព្យប្រេងដ៏មហាសាល នៅក្នុងសម័យដឹកនាំសម្តេចតេជោសែន។ ធនធានធម្មជាតិដ៏មហាសាលនេះនឹងជួយកសាងកម្ពុជាអោយកាន់តែរីកចម្រើនស័ក្តិសមជាទឹកដីសុវណ្ណភូមិ និងអច្ឆរិយៈពិតប្រាកដ។ 

លោក ដួង តារា បានបន្តថា, ខ្ញុំបាទ និងប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលមាន សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ កូនចៅប្រជាពលរដ្ឋសូមគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អនិងអាយុវែងបំផុតដើម្បីដឹកនាំព្រះរាជាណាចកក្រកម្ពុជាអោយកាន់តែរុងរឿង!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖