ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការទិសទី៤ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា នៅទីបញ្ជាការវរសេនាតូចលេខ១

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ព្រាប ឧត្ដម មេបញ្ជាការទិសទី៤ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា និងប្រកាសសេចក្ដីសម្រេច តម្លើងឋានន្តរសក្ដិ ជូនពលទាហាន ចំនួន២៨នាក់ នៅទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។

ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម បានក្រើនរំលឹកដល់សិក្ខាកាមដែលបានបិទវគ្គបញ្ចប់វគ្គនាឱកាសនោះថា ត្រូវយកចំនេះដឹងដែលខ្លួនបានរៀនចេះទៅបម្រើអង្គភាព ហើយត្រូវបន្តយកចិត្តទុកដាក់កសាងពង្រឹងអង្គភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឲ្យក្លាយទៅជា អង្គភាពគំរូ។ បន្ថែមពីនោះត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ចំពោះអ្នកដែលទទួលបានឋានន្តរសក្កិ និងមុខតំណែងថ្មីត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រើអង្គភាពរបស់ខ្លួនឲ្យស័ក្កិសមនឹងការប្រគល់ភារកិច្ចរបស់ថ្នាក់លើដែលបានប្រគល់ជូន។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថាទោះបីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ដោយកម្លាំងទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់អនុវត្តរាល់វិធានការរបស់ក្រសួងសុខាភិបាលដែលដាក់ចេញ ដូចជាពេលចេញក្រៅដាច់ខាតត្រូវពាក់ម៉ាស ត្រូវរក្សាគម្លាតសុវត្ថិភាពត្រូវលាងដៃជាមួយអាកុល សាប៊ូ ឬជែល ឲ្យបានញឹកញាប់ដើម្បីធានាបានមិនឱ្យមានការចម្លងរីករាលដាលនូវជំងឺកូវិដ-១៩នេះចូលក្នុងសហគមន៍៕

ដោយ៖សិលា


ចែករំលែក៖