អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។
អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer បាននិយាយថា គាត់រំពឹងថានឹងមានកិច្ចព្រមព្រៀងថ្មីមួយជាមួយខ្សែប្រយុទ្ធរូបនេះ។ លោនបន្តថា “Edinson Cavani នៅសល់ប៉ុន្មានឆ្នាំទៀតដែលអាចលេងបាល់បាន ខ្ញុំនឹងមិននិយាយអ្វីផ្សេងទៀតទេ គាត់បានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់លើគាត់” ។
គួររំលឹកថា ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani បានចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Premier League ដោយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង៨ប្រកួត ហើយបានចូលលេងជាកីឡាករបម្រុងដើម្បីបង្កើតឱកាសដល់ខ្សែបម្រើឆ្នើម Bruno Fernandes រកបានគ្រាប់បាល់ក្នុងការប្រកួតជាមួយក្រុម Leicester កាលពីថ្ងៃសៅរ៍ ៕ដោយ៖ភារៈ