ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់ហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ ពេលចូលទៅដល់ទើបដឹងថាចែកចាយគ្រឿងញៀនថែមទៀត

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង និងដោយបានការ​សម្របសម្រួលលើ​នីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម​សា​លា​ដំ​បូង​ខេត្ត​បាត់ដំបង​ និងស្របតាម​យោ​បល់ណែនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ស្នងការរងផែន​ ការ​ងារ​គ្រឿងញៀន​ លោក​វរ​សេនី​យ៍ឯក​ ផង់​ សុភាព​ អធិការនគរ​បាលស្រុកថ្មគោល​ ដឹកនាំបង្រ្កាបករណី​លាក់ទុកនិងប្រេី​ប្រាស់អាវុធខុស​ច្បាប់​ព្រមទាំងរក្សាទុកនិងជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀនផង​នៅភូមិឆ្កែកូន​ ឃុំបន្សាយត្រែង​ ស្រុកថ្មគោល​ ខេត្តបា​ត់​ដំបង​ ​ដែលកិច្ចប្រតិ​បត្តិការនេះ​នគរ​បាលឃាត់​ខ្លួនមនុស្សចំនួន០៣នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួ​នក្នុងនោះគឺ៖

១-ឈ្មោះ ហឿន ប៉ែល ភេទប្រស អាយុ៣៨ឆ្នាំ រស់នៅក្រុមទី៨ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្ម​គោល ខេត្តបាត់ដំបង​ ។ 

២-ឈ្មោះ យ៉ូន វិឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​។ 

៣-ឈ្មោះ គឿន កេត ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត​បាត់ដំ​បង​។ 

*វត្ថុតាងចាប់យកបានរួមមាន៖

១-កាំភ្លើងខ្យល់បាញ់គ្រាប់សំណមួយដេីមនិងគ្រាប់សំណចំនួន៤០០គ្រាប់

២-ស្នប់សំរាប់សប់កាំភ្លេីងចំនួន០១

៣-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន៣០ថង់ទំងន់៨,៨០ក្រាមទាំងសំបក សង្ស័យថាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE

៤-ទូរស័ព្ទចំនួន០២គ្រឿង

៥-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន

៦-ដែកកេះចំនួន២០

៧-ប្រាក់រៀល-ប្រាក់ដុល្លា-ប្រាក់បាតមួយចំនួន

សូមជម្រាបជូនថា​ កិច្ចប្រតិបត្តិការចំពោះករណីខាងលេីនេះបន្ទាប់ពី​ប្រទះឃេីញអ្នកប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ​ ប្អូន​ ប៉ែល​ បាន​បង្ហោះរូបភាពអាវុធទំនេីបៗជាច្រេីនដេីម​ដែលតាមរូប​ភាពនេះអាចសន្និដ្ឋានបានថា​ ជាករណីផ្សព្វផ្សាយក្នុងបំណងរកអតិថិជនទិញ-លក់អាវុធទាំងនេះ​ផង។ ក្នុងរូបភាពផ្សេងទៀតក៏ឃេីញមាន​រូបសត្វ​ស្លាប​មួយចំនួនត្រូវបានស្លាប់ហេីយថត​ភ្ជាប់ជាមួយរូបកាំភ្លេីងនេះផងដែរ​ ដែលម្ចាស់គ​ណ​នីចង់បង្ហាញថា​ សត្វស្លាបជាច្រេីននេះគឺ​ ត្រូវបានសម្លាប់ដោយសារស្នាដៃរបស់គាត់ដោយប្រេីប្រាស់កាំភ្លេីងនេះហេីយ។ 

ដោយមេីលឃេីញទិដ្ឋភាពបែបនេះតាមបទបញ្ជារបស់លោក​ឧត្តម​សេ​នី​យ៍​ទោ​ ​សាត​ គឹមសាន​ ស្នង​ការនៃ​ស្នង​​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាទៅលោកអធិការ​ន​គរបាលស្រុកថ្មគោលឱ្យចាត់វិ​ធានការស្រាវជ្រាវជា​បន្ទាន់។ ភ្លាមៗលោកអធិ​ការនគរបាលស្រុកបាន​ដឹកនាំកម្លាំងចុះ​ទៅដល់លំនៅឋាននោះហេីយ​បាន​ជួបជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលេី​និងបានសាកសួរពីករណី​បង្ហាញអាវុធទំនេីបៗតាមបណ្តាញសង្គម។  

ម្ចាស់គណនីដែលមានឈ្មោះ​ ហឿន​ ប៉ែល​បាន​យកអាវុធនេះ​មកបង្ហាញសមត្ថកិច្ច​បានឃេីញ​និងបញ្ជាក់ថា​ ខ្លួនទិញមកទុកប្រេីប្រាស់បរបាញ់សត្វនិងមានបំណងផ្សព្វផ្សាយលក់ទៅវិញផង​។​ ពេលជាមួយនេះសមត្ថកិច្ចប្រទះឃេីញ(ថង់ប្លាស្ទិ​ច​កិប)​មួយ​ចំនួននៅទីនោះ​ ហេីយផ្តេីមពី​ចំ​ណុ​ច​នេះ​សមត្ថកិច្ចបានដាក់ការសង័្សយ​ទៅលេីករ​ណី​ ពាក់ព័ន្ធគ្រឿងញៀនបន្ថែមទៀត។  

ដោយបានការសម្របសម្រួលពីព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្តបា​ត់ដំ​បង​ទេីបឈានដល់​ការឆែកឆេរលំនៅឋានខាងលេី​ ហេីយសម​ត្ថកិច្ចបានរកឃេីញម៉្សៅក្រាមពណ៌ស​ ដែលសង័្សយថាជាថ្នាំញៀនប្រភេទមេតំហ្វេតា​មី​ន​ម៉ាទឹក​កកICE​រួមទាំងសម្ភារមួយចំនួន​ដូចខាងលេី។ 

នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ​លេី​ជនសង័្សយបន្ថែមទៀតមុនពេលរៀបចំ​សំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បី​ចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖សូ រិយា


ចែករំលែក៖