ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារ ទី២៩ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សជាអង្គុយខាងក្រោយជាអ្នកឆក់ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យទី២:មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់ និងជាអ្នកឌុប។
ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះអង្គុយលើម៉ូូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1AM 4205 នៅមុខហាងមួយកន្លែងជិតរង្វង់មូលផ្សារដើមថ្កូវ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ ពណ៌ទឹកក្រូចពាក់ស្លាកលេខ រាជការស៊េរីចាស់ តាមពីក្រោយធ្វើសម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេចហេីយព្យាយាមជិះគេច តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយខ្នោះយកទៅអធិការដ្ឋានខណ្ឌចំការមន ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គង់របួសស្រាលផងដែរ ។
បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ