ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ចែករំលែក៖

ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិ

នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។

ក្រុម Fulham បានស្នើសុំឱ្យមានការពន្យារពេលការប្រកួតនេះ ហើយការសម្រេចចិត្តត្រូវបានបញ្ជាក់ក្នុងរយៈពេលម៉ោងមុនពេលចាប់ផ្តើមការប្រកួត

កាលពីថ្ងៃអង្គារការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier Leagueទៅលើវីរុស Covid-19 បានរកឃើញថាមានមនុស្ស១៨នាក់មានផ្ទុកវីរុសនេះ ដែលជាតួលេខខ្ពស់បំផុតបានកត់ត្រានៅក្នុងលីគកំពូលអង់គ្លេសមួយនេះ

សេចក្តីថ្លែងការណ៍របស់ក្លិប Tottenham បាននិយាយថាក្របខ័ណ្ឌPremier League បានជូនដំណឹងដល់យើងអំពីការសម្រេចចិត្តនៅរសៀលថ្ងៃពុធនេះដោយ Fulham បានស្នើសុំការពន្យារពេលដោយផ្អែកលើមូលហេតុនៃករណីវិជ្ជមាននៃ Covid-19 ក្នុងចំណោមកីឡាករនិងបុគ្គលិករបស់ពួកគេ នុស្សគ្រប់គ្នានៅ Tottenham Hotspur សូមជូនពរដ៏ល្អបំផុតដល់ក្រុម Fulham ដើម្បីទទួលបានការជាសះស្បើយនិងឆាប់ជារហ័សដល់អ្នកដែលរងផលប៉ះពាល់

កាលពីថ្ងៃចន្ទការប្រកួតនៅ Premier League របស់ក្រុម Manchester City នៅឯក្លិប Everton ត្រូវបានពន្យារពេល៤ម៉ោងមុនពេលចាប់ផ្តើមប្រកួតដែរនៅកីឡដ្ឋាន Goodison Park ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងនៅឯក្លិ Man City

ជាមួយគ្នានោះក្រុម Everton បានអះអាងថា ពួកគេនឹងស្នើសុំឱ្យមានការបង្ហាញឱ្យបានពេញលេញ នៃព័ត៌មានដែលក្រុម Man City បានផ្តល់ទៅឱ្យក្របខ័ណ្ឌ Premier League ដែលនាំឱ្យមានការពន្យារពេលការប្រកួតនោះ

ការប្រកួតរបស់ក្រុម Newcastle United នៅឯទឹកដី Aston Villa ដែលត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី៤ ខែធ្នូត្រូវបានពន្យារពេលបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងករណីឆ្លងកូវីដ-១៩ ដែលនៅឯទីលានហ្វឹកហាត់Magpies ។

លោក Scott Parker គ្រូបង្វឹករបស់ក្រុម Fulham មិនបានទទួលស្វាគមន៍ក្រុមរបស់គាត់ជាមួយ ក្រុម Southampton ទេនៅថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីមានសមាជិកម្នាក់នៅក្នុងគ្រួសាររបស់គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ៕ដោយ៖ភារៈ


ចែករំលែក៖