ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី គោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ សូមគោរពថ្វាយព្រះពរ ព្រះមហាក្សត្រ និងព្រះរាជមាតាជាតិខ្មែរ, បរពិត្រ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហាសិរីមង្គល ប្រសើរថ្លៃថ្លា ចូលឆ្នាំថ្មី ឆ្នាំសកល២០២១ ទូលព្រះបង្គំ និងក្រុមគ្រួសារ ព្រមទាំងសហការី សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរ  ថ្វាយនូវសព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមព្រះអង្គ និងហ្លួងម៉ែ ទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិ ឧត្តុង្គឧត្តមថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ៗរូប។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថាប្រណមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំនូវសព្វសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និង ហ្លួងម៉ែ សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភយ្យោគភាពតរៀងទៅ៕

ដោយ៖ សិលា


ចែករំលែក៖