ភ្នំពេញ៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021 ខាងមុខនេះ។
យុទ្ធនាការផ្សព្វផ្សាយ ដែលត្រូវបានថតឡើងនៅក្នុងបរិវេណនៃតំបន់ប្រាសាទព្រះវិហារនេះ គ្រោងនឹងចាក់ផ្សាយនារាត្រីនេះ (ថ្ងៃទី ៣១ ខែធ្នូ) នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗទាំងអស់រួមមាន CTN, MYTV និង CNC និងនៅតាមបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត។
ខ្សែវីដេអូខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពីបងប្អូនខ្មែរមកពីគ្រប់បណ្តារាជធានី-ខេត្ត មករួមបង្ហាញនូវវប្បធម៌ដ៏សម្បូរបែប និងពលរដ្ឋចម្រុះជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា។
អមដោយទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះវិហារ ខ្សែវីដេអូនៃប្រធានបទ “ប្រជាជាតិតែមួយ” ដែលមានរយៈពេល ២នាទីនេះ បានស្តែងឱ្យឃើញនូវការគោរព និងការកោតសរសើរចំពោះប្រជាជនខ្មែរ ដែលពួកគាត់បានរួបរួម និងជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងនៃវិបត្តិជម្ងឺកូវីដ-១៩ នេះ។
ក្រុមហ៊ុនសែលកាត បានចូលរួមបង្កើតគោលគំនិតសម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើននៅក្នុងវិស័យមួយនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ដែលបានចូលរួមជួយផលិតខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “យើងចង់ផលិតនូវស្នាដៃយ៉ាងពិសេសមួយសម្រាប់ឆ្នាំនេះ ដើម្បីជាការចងចាំនូវអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់កន្លងមក។ នេះគឺជាវប្បធម៌នៃការបង្ហាញពីភាពមោទនរបស់សែលកាត ពោលយើងគឺជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាប្រតិបត្តិករទូរស័ព្ទចល័តដែលមានវត្តមានយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែខិតខំផ្តល់នូវសេវាបម្រើដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ក៏ដូចជាការចូលរួមទទួលស្គាល់នូវការរួមចំណែករបស់ប្រជាជនកម្ពុជាផងដែរ”។
សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងឋិតនៅក្រោមទស្សនវិស័យនៃការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង គឺជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ ដែលមានកម្មសិទ្ធិគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។
សែលកាត គឺជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ ដែលបានពាំនាំនូវនវានុវត្តន៍ជាច្រើនរាប់មិនអស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក៏ជាក្រុមហ៊ុនដែលទទួលបាននូវពានរង្វាន់ជាតិ និងអន្តរជាតិជាង ៣០ លើផ្នែកបណ្តាញ 4G LTE និងប្រតិបត្តិការប្រកបដោយឧត្តមភាពផងដែរ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសែលកាត តែងនៅចាំបម្រើបងប្អូនពលរដ្ឋខ្មែរជានិច្ច ពោលគឺក្រុមហ៊ុនបានរៀបចំដំឡើងសេវាគ្របដណ្តប់គ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ មិត្តភក្តិ និងពលរដ្ឋនៅតាមសហគមន៍ អាចទំនាក់ទំនងគ្នា ក៏ដូចជារួបរួមសាមគ្គីគ្នាជាប្រជាជាតិតែមួយ។ គ្រប់សមាជិកទាំងអស់របស់ក្រុមសែលកាត តែងតែចូលរួមជួយគិតគូរដល់ប្រទេសជាតិ ប្រកបដោយភាពមោទន ក្តីសង្ឃឹម និងភាពក្លាហាន ស្របពេលដែលពួកយើងទាំងអស់ កំពុងត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២១។
លោកអ្នកអាចចូលទស្សនាខ្សែវីដេអូនេះបាន នៅលើទំព័រយូធូបរបស់សែលកាត៖ https://youtu.be/D3aAqdHfgkw។
លោកអ្នកក៏អាចស្វែងរកបទភ្លេង “ប្រជាជាតិតែមួយ” ដែលជាបទភ្លេងទទួលការបំផុសគំនិតដោយបទភ្លេងជាតិខ្មែរ នៅលើ Cellcard’s Calltunes និងសេវាកម្ម Music Streaming ជាច្រើនទៀតផងដែរ៕