ក្លិប Barcelona នឹងមិនមានខ្សែបម្រើ Philippe Coutinhoរយៈពេល៨ទៅ១០ សប្តាហ៍បន្ទាប់ពីការធ្វើតេស្តកាលពីថ្ងៃពុធកន្លងទៅបានបង្ហាញថា កីឡាករប្រេស៊ីលរូបនេះបានរងរបួសសរសៃពួរសាច់ដុំអំឡុងពេលប្រកួតស្មើ ១-១ នៅឯផ្ទះជាមួយ Eibar ។ នេះបើយោងតាមការចេញសេចក្តីបំភ្លឺនៅលើគេហទំព័ររបស់ក្លិប Barcelona ។
Coutinho ត្រូវអវត្តមានពីការប្រកួតនៅនាទីចុងក្រោយដោយទុកឱ្យក្រុមរបស់គាត់បញ្ចប់ការប្រកួតជាមួយកីឡាករ១០នាក់បន្ទាប់ពីបន្តជាកីឡាករមកជំនួសរូបគេនាទីទី៦៥ក្នុងការប្រកួតជាមួយក្រុម Eibar ។ ការធ្វើតេស្តបានបញ្ជាក់ពីចំណាប់អារម្មណ៍ដំបូងថា Coutinho នឹងត្រូវការសម្រាកយូរទៀត អាចរហូតដល់៨ ឬ១០សប្តាហ៍។
គេហទំព័ររបស់ Barcelona បានបញ្ជាក់ថា “គាត់បានរងរបួសសរសៃពួរផ្នែកខាងស្តាំនៃជង្គង់ខាងឆ្វេងរបស់គាត់។ ការព្យាបាលតម្រូវឱ្យមានការធ្វើនៅដាច់ដោយឡែកពីអ្នករបួសផ្សេងទៀត ដោយខ្លាចប៉ះពាល់ពីករណីកូវីដ-១៩ ដែលនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ” ។
ការរងរបួសនេះគឺជាការថយក្រោយដ៏សំខាន់មួយទៀតសម្រាប់គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ដែលមានកីឡាកររបួសរយៈពេលវែងគឺ Ansu Fati, Gerard Pique និង Sergi Roberto ។
Coutinho បានវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញនៅរដូវក្តៅបន្ទាប់ពីខ្ចីជើងនៅក្លិប Bayern Munich ហើយចាប់ផ្តើមរដូវកាលដ៏ភ្លឺស្វាង ប៉ុន្តែទម្រង់លេងរបស់គាត់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានការរំពឹងទុកថាកីឡាករវ័យក្មេង Pedri អាចជំនួសកន្លែងដំបូងក្រុម Barcelona សម្រាប់ការចុះហត្ថលេខាយកកីឡាកររូបនេះ ៕
ដោយ៖ភារៈ