ព័ត៌មានទាន់ហេតុការណ៍៖

ខៀវ ដាឡិច ត្រៀមបង្ហាញមុខឆ្នាំ២០២១នេះក្រោយបាត់មុខជាច្រើនខែ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង កញ្ញា ខៀវដាឡិច បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១ឆ្នាំមកហើយ ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះនាងលើកឡើងថានឹងបង្ហាញមុខជាថ្មីលើការងារសិល្បៈផ្នែកចម្រៀងតែម្តងគឺនាងនឹងបញ្ចេញបទចម្រៀងថ្មីមួយចំនួនបន្តបន្ទាប់នៅដើមឆ្នាំ២០២១នេះតែម្តង

កន្លងមកខៀវ ដាឡិច ធ្លាប់លេចមុខខ្លាំងជាមួយស្នាដៃចម្រៀងមួយចំនួននោះលើកឡើងថា ដោយសារមានការងារផ្ទាល់ខ្លួនផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងផ្អាកការងារច្រៀងមួយចំនួនជាបណ្តោះអាសន្ន។ នាងថាពិតជាសោកស្តាយដែលការងារខ្លះនាងបដិសេធមិនទទួល ប៉ុន្តែចាប់ពីដើមឆ្នាំ២០២១ទៅនាងនឹងទទួលយកការងារទាំងនោះជាធម្មតា ដែលរួមទាំងការបញ្ចេញបទចម្រៀងថ្មីសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។ នាងថា ទាំងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ និងបទមនោសញ្ចេតនាគឺត្រៀមរួចជាស្រេចដើម្បីបំបែកភាពស្ងប់ស្ងាត់ក្រោមដំបូលផលិតកម្ម M
ដាឡិច លើកឡើងដែរថាបទចម្រៀងទាំងនោះសុទ្ធតែសម្រិតសម្រាំងផលិតទាំងទំនុកច្រៀង និងសាច់ភ្លេង ក៏នឹងមានជា
MV ខ្លះផងដែរ ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដែលបញ្ចេញជាផ្លូវការ។ ចំពោះរឿងរ៉ាវស្នេហាវិញតារាស្រីរូបនេះនៅតែបដិសេធមិនទាន់មាននៅឡើយ ដោយនាងចាត់ទុកថាជារឿងសំខាន់ និងចង់បន្តទុកពេលសម្រាប់ការងារសិល្បៈឲ្យបានច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ខៀវ ដាឡិច ធ្លាប់បានសាងភាពល្បីល្បាញជាច្រើនឆ្នាំលើវិស័យចម្រៀងដែលបទចម្រៀងរបស់នាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនដែលបទចម្រៀងមួយចំនួនធំមានអ្នកចូលទស្សនាលើបណ្តាញYoutube រាប់លានដងផងដែរ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖