ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំកម្លាំងអញ្ជើញចុះត្រួតពិនិត្យការងារតាមបណ្ដាច្រកព្រំដែន និងច្រកអន្តរជាតិប៉ោយប៉ែត ។
ក្នុងដំណើរចុះបេសកកម្មត្រួតពិនិត្យការងារ នៅតាមខ្សែព្រំដែននាពេលនេះ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានអញ្ជើញចុះសួរសុខទុក្ខពលករដែលឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដែលកំពុងដាក់ខ្លួនធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះលោកមេបញ្ជាការបានក្រើនរំលឹកឲ្យពលករបន្តធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ជាប្រចាំឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែល ហើយត្រូវមានគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើងទៅ ៕
ដោយ៖សូ រិយា