ព័ត៌មានទាន់ហេតុការណ៍៖

ព្រិត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើង រយៈ១០០ឆ្នាំកន្លងមក

ចែករំលែក៖

ព្រិត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើងនៅលើពិភពលោកក្នុងឆ្នាំ១៩២១ ហើយមកទល់ឆ្នាំ២០២១នេះ គឺមានរយៈពេល ១០០ហើយ។ តើមានព្រិត្តិការណ៍ ប្រវត្តិសាស្ត្រអ្វីខ្លះដែលបានកើតឡើង?

-នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩២១ សាធារណរដ្ឋតួកគី បានប្រកាសឯករាជ្យ ក្នុងពេលសង្គ្រាមដណ្តើមឯករាជ្យកំពុងតែផ្ទុះឡើងពីឆ្នាំ១៩១៩-១៩២៣។ នោះគឺជា
ព្រិឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតក្នុងឆ្នាំ២០២១។
-ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩២១ សិទ្ធិទៅបោះឆ្នោតរបស់ស្ត្រី ត្រូវបានប្រទេសស៊ុយអែតអនុម័ត។ នោះគឺជាមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រ ក្នុងការទាមទារសិទ្ធិរបស់ស្ត្រីនៅលើពិភពលោក។
-ថ្ងៃទី៤ ខែមីនា ឆ្នាំ១៩២១ លោក Warren G Harding (1864-1923) ជាប្រធានាធិបតីទី២៩របស់អាមេរិក ក្លាយជាប្រធានាធិបតីដែលលេចធ្លោជាងគេបំផុតក្នុងសតវត្សរ៍ទី២០។
-ថ្ងៃទី២១ ខែមីនា ឆ្នាំ១៩២១ គោលនយោបាយសេដ្ឋកិច្ចថ្មី(NEP)របស់មេដឹកនាំឡេនីនត្រូវបានអនុម័តដំណើរការក្នុងសហភាពសូវៀត។
-ថ្ងៃទី៥ខែឧសភា ឆ្នាំ១៩២១នៅក្វាងចូវ លោក Sun Yat Sen ឡើងកាន់តំណែងជាប្រធានាធិបតីចិន ។ លោកគឺជាអ្នកធ្វើបដិវត្តន៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសាធារណរដ្ឋចិន ។
-ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩២១ ផ្ទុះឡើងការសម្លាប់រង្គាលជាតិសាសន៍Tulsa ដែលជាអំពើហិង្សាជាតិសាសន៍ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ជនជាតិស្បែកខ្មៅ Tulsa ប្រមាណ៣០០នាក់ត្រូវបានសម្លាប់ និងផ្ទះជាង១២៥០ខ្នងត្រូវបានដុតបំផ្លាញចោល។
-ថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩២១ ប្រទេសមុងហ្គោលីប្រកាសឯករាជ្យក្រោយរបបរាជានិយមដួលរលំ ហើយបង្កើតទៅជាសាធារណរដ្ឋប្រជាជនមុងហ្គោលី។
-ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ការបង្កើតបក្សកុម្មុយនិស្តចិន។
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩២១ អៀរឡង់ប្រកាសឯករាជ្យ៕

ដោយ៖ធី រីណា(រូបភាព៖ VTV24)


ចែករំលែក៖