ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំ យកអំណោយ មនុស្សធម៌ ផ្តល់ជូនកម្លាំងសណ្តាប់ធ្នាប់ និងអនាម័យខណ្ឌមានជ័យ៤៧គ្រួសារ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានមានប្រសាសន៍កោតសរសើរ ចំពោះកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ដែលបានខិតខំបំពេញភារកិច្ចការងារក៏ដូចជាការចូលរួមប្រចាំការ និងចុះល្បាតក្នុងមូលដ្ឋានកន្លងមកបានយ៉ាងសកម្មជូនរដ្ឋបាលខណ្ឌមានជ័យ ក៌ដូចជាថ្នាក់ដឹកនាំខណ្ឌប្រគល់ជូន ។ ម្យ៉ាងទៀតកម្លាំងសណ្តាប់ធ្នាប់បានបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនឲ្យមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព មិនអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភឡើយ ។
លោក ឌី រ័ត្នខេមរុណ បន្តថា ដោយមើលឃើញក្នុងរយៈពេលកន្លង មកកម្លាំងសណ្តាប់ធ្នាប់យើងខិតខំប្រឹងប្រែងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក៌ដូចជាតាមផ្សារក្រមួនមួយចំនួនក្នុងមូលសង្កាត់ទាំង៧ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋជាងនេះទៅទៀតកម្លាំងសណ្តាប់ ធ្នាប់ខណ្ឌមានជ័យ យើងបានសហការជាមួយកម្លាំងអធិការ និង មូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ បង្ក្រាបនូវបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ ។
លោកប្រធានអនុសាខាខណ្ឌមានជ័យ បានគូសបញ្ជាក់ទៀតថា ធ្វើយ៉ាងណាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ៖ ១/ត្រូវមានវិន័យ ២/ត្រូវស្តាប់បទបញ្ជា ៣/ត្រូវគោរពតួនាទី ភារកិច្ច និង៤/សាមគ្គីភាពផ្ទៃក្នុង ។
ក្រោយពីធ្វើការសំណេះសំណាលរួច លោក ឌី រ័ត្នខេមរុណ ក៏បានផ្តល់នូវអំណោយ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម ទឹកសុទ្ធ ១យួរ ទឹកស៊ីអ៉ីវ១យួរ មីចំនួន១កេស និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕
ដោយ៖សហការី