ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ដែកសំណង់ខុនដូចុះមកក្រោមត្រូវរថយន្តមួយគ្រឿងតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខុនដូខ្ពស់កប់ពពកមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំងពេលឃើញសរសៃដែកធ្លាក់ពីលើដំបូលអគារមកក្រោមដល់ដីបណ្ដាលឱ្យត្រូវរថយន្តម៉ាកមែរសឺដេសAMG-C300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ2P.9555 តែមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់អគារខុនដូកំពុងសាងសង់ ឈ្មោះ Agile ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញខាងបច្ចេកទេសដងសន្ទូចបានឡើងទៅរុះរើដើម្បីបិទបញ្ចប់ការសាងសង់របស់ខ្លួន តែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងម៉េចទេទើបបានជាគេឃើញធ្លាក់ដែកមកដល់ដីបណ្ដាលឱ្យត្រូវរថយន្តមួយគ្រឿងតែមិនមានមនុស្សរងរបួសនោះទេ។ 

ចំពោះករណីនេះដែរ គេសង្កេតឃើញថាបន្ទាប់ពីមានព័ត៌មានថាបាក់ដែកធ្លាក់ពីលើអគារបែបនេះក្រុមមន្ដ្រីខណ្ឌបានប្រញាប់ប្រញាល់ចុះទៅពិនិត្យភ្លាមៗផងដែរ៕ ដោយ៖ ជីណា


ចែករំលែក៖