ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករថយន្តពីរគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិ​ម្នាក់​​ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្តពីរគ្រឿង​ទៀតបណ្ដាល​រង​ការខូចខាត តែសំណាងល្អ​មិនមាន​អ្នករងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​១ ខែមករា ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១៧ (ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ) ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់បើករថយន្ត Range Rover មួយគ្រឿង​ពណ៌ស ពាក់​ស្លាកលេខ​ភ្នំពេញ 2M-5279 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២១៧ ក្នុងទិសដៅ​ពី​លិចទៅ​កើតក្នុងល្បឿនយ៉ាង​លឿន ​ខណៈ​មកដល់​ចំណុចកើតហេតុ​បានជ្រុល​ចង្កូត​ទៅបុក​រថយន្ត Highlander ពណ៌​ទឹកប្រាក់​ពាក់​ស្លាកលេខ​ភ្នំពេញ 2BA-7807 បើក​ដោយ​បុរស​ម្នាក់​ស្របទិសគ្នា​ហើយដែលប្រុង​បត់​ទៅខាង​ឆ្វេង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត Highlander ខ្ទាត​ទៅបុក​រថយន្ត Hyundai starex ពណ៌​ទឹកប្រាក់​ពាក់ស្លាកលេខ​ភ្នំពេញ​2AV-2158 ជិះដោយ​ជនជាតិ​ចិន​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូនតូច​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ចំពាក់​កណ្តាល​ទ្វារ​រថយន្តពេញទំហឹង​បណ្ដាល​ឱ្យរង​ការខូចខាត​រថយន្ត​ទាំងបី​គ្រឿង​​ តែសំណាងល្អដែរដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានអ្នករងរបួស។ ក្រោយកើតហេតុ​ជនជាតិ​ចិន​ជា​អ្នកបង្ក​​បម្រុង​នឹង​រត់គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ ឃាត់​បានប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមក​វាស់វែង​យក​រថយន្ត​ទាំង ៣គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕ជ្រោយពេជ្រ


ចែករំលែក៖