ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀន បានរត់គេចខ្លួនបាត់ស្រមោលពេលឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ២ កំពុងល្បាតក្នុងមូលដ្ឋាន។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ១-ថ្នាំញៀនចំនួន០៤កញ្ចប់(ធំ០១តូច០៣កញ្ចប់) ,២-សម្ភារសំរាប់ប្រើប្រាស់នឹងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បេីតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ២ បានសហការជាមួយកម្លាំងប្រជាការពារកំពុងជិះល្បាតនៅក្នុងភូមិសាស្រ្តឃុំ សំរោងធំ លុះដល់ម៉ោង១០ និង០០នាទីនៅថ្ងៃខែឆ្នាំដដែល កំពុងល្បាតដល់ចំណុចផ្ទះឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស ស្ថិតនៅភូមិ ជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស ឃើញកម្លាំងសមត្តកិច្ចក៏រត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅលើផ្ទះរបស់ខ្លួន។
ក្រោយកេីតហេតុកម្លាំងសមត្តកិច្ចក៏បានបង្កើតកម្លាំងគណ:កម្មការចម្រុះចាប់យកវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយនឹងសុំគោលការណ៍តាមស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី