ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្តចុះត្រួតពិនិត្យកម្លាំងនៅទិសទី៣ ប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានបន្តចុះត្រួតពិនិត្យកម្លាំងដែលឈរជើងនៅក្នុង ទិសទី៣ ខេត្តប៉ៃលិន។

ក្នុងដំណើរបេសកកម្មនេះក៏មានវត្តមាន នាយឧត្តមសេនីយ៍ ហួត សុគន្ធ អគ្គស្នងការរងទទួលបន្ទុកព្រំដែន លោកមេបញ្ជាការទិសទី៣ លោកមេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ២ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន លោកមេបញ្ជាការកងការពារព្រំដែនលេខ៥០៤។

ការចុះត្រួតពិនិត្យនេះគឺសំដៅរឹតបន្តឹងបន្ថែមនូវការឆ្លងដែនចូលនូវពលករចំណាកស្រុកតាមបណ្ដាច្រកព្រំដែនដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ សំដៅទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ចូលមកកម្ពុជា តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញកាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានណែនាំឲ្យកម្លាំងចម្រុះសហការគ្នាត្រូវសហការគ្នាយ៉ាងស្អិតរមួតទប់ស្កាត់ឲ្យបានដាច់ខាតនូវការឆ្លងដែនដោយមិនមានការត្រួតពិនិត្យសុខភាពត្រឹមត្រូវពីក្រុមការងារសុខាភិបាល ៕

ដោយ៖សូ រិយា


ចែករំលែក៖