ព័ត៌មានទាន់ហេតុការណ៍៖

បងថ្លៃស្រវឹងចាក់ប្អូនថ្លៃ៤ដែកឆាបរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវបងថ្លៃដែលស្រវឹងស្រាបានយកដែកឆាបមកចាក់ពីក្រោយខណៈជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២១​ នៅផ្ទះជនរងគ្រោះភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​   

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសជាជនដៃដល់ដែលត្រូវជាបងថ្លៃជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយពេលមកដល់ផ្ទះក៏រករឿងប្អូនថ្លៃ​ ពេលនោះប្អូនថ្លៃមិនតបតទេដោយសារតែឃេីញបងស្រវឹងទៅហេីយ។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មកជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះស្រាប់តែជនដៃដល់បានយកដែកឆាបមកចាក់ជនរងគ្រោះចំនួន៤ដែកឆាបបណ្តាលឲ្យរងរបួសធ្ងន់​ ក្រោយមកជនដៃដល់បានគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១​ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់បង្ករបួសស្នាមសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖