ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! រាជរដ្ឋាភិបាលកម្ពុជាបានដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ  អមដំណើរដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស់ និងសម្ភារវេជ្ជសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។

សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន: 

1-ម៉ាស់​ 2000000

 2. ម៉ាស់ N95 20000

 3. វ៉ែនតា 20000

 4. អាវពេទ្យ 20000

 5. ម៉ាស៊ីនវាស់កម្តៅ 500

 6. របាំងមុខ 20000

 7. ឧបករណ៍ជំនួយដង្ហើម 20

 8. ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista 120 20

 9. ម្សៅ Chloramine B 500

 10. ស្បែកជើងកវែង 1000

 11. សាប៊ូលាងដៃ 2000

 12. ម៉ាស់ក្រណាត់ 10000

សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយ ជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន៣រួចមកហើយ ក្នុងនោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានផ្តល់ម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ម៉ាស់ចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ជូនរដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន៥មុឺន និងបរិក្ខារពេទ្យមួយចំនួន ហើយសម្រាប់ថ្ងៃទី ៤ខែមករា ឆ្នាំ២០២១នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូន ម៉ាសចំនួន២លាន ម៉ាសក្រណាត់ចំនួន២មុឺនម៉ាស និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជន នេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមការគ្រោងទុកយន្តហោះព្រះរាជាណាចក្រកម្ពុជា នឹងដឹកជញ្ជូន ម៉ាស និងបរិក្ខារពេទ្យ ទៅដល់ប្រទេសនេប៉ាល់ នៅវេលាម៉ោង១០ព្រឹកម៉ោងនៅប្រទេសនេប៉ាល់ ត្រូវនឹងម៉ោង១១ ថ្ងៃត្រង់ម៉ោងនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា, ថ្ងៃនេះក្រសួងសុខាភិបាលជូនព័ត៌មាន រកឃើញអ្នកកូវីដ១៩ ថ្មីៗ ១នាក់ ជាស្ត្រីពលករមកពីប្រទេសថៃ និងមានស្រុកកំណើតខេត្តប៉ៃលិន៕

ដោយ៖សិលា


ចែករំលែក៖