ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ដែលតែងតែបង្កការអុកឡុក និងប្រើហិង្សាត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលតែងតែបង្កការអុកឡុក និងប្រើហិង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅក្នុងមូលដ្ឋាន ជាមួយគ្នា ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ឃឹម បញ្ញា ហៅ ប៉ែត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខH២២ មហាវិថីព្រះនរោត្តម ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ គ្មាន។

បើតាមប្រភពព័ត៌មានពីលោក ផន អូន អធិការរងខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា  មុនពេលកេីតហេតុ កាលពីថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២០ វេលាម៉ោង ២២:០០នាទី យប់ ជនសង្ស័យរូបនេះបានប្រេីអំពេីហិង្សាដោយវាយទៅលេីស្ត្រីម្នាក់ដែលកំពុងមានផ្ទៃពោះបណ្តាលឱ្យសន្លប់បាត់ស្មារតីហេីយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័ន ឯជនសង្ស័យបានគេចខ្លួនបាត់ ។ 

រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕ដោយ៖ ជីណា


ចែករំលែក៖