ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហាននឹងបញ្ជូនលោកបៃឌិន ​ទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែង

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន នឹងទទួលបានការហែហមពីកម្លាំងទាហានទៅកាន់សេតវិមាន ក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូលរួច។
គណៈកម្មការរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី(PIC) នៅថ្ងៃទី​៣ខែមករា​បានប្រកាសថា​ក្រោយស្បថចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករា​ លោកបៃឌិន នឹងទទួលបានការ​ដង្ហែពីកម្លាំងទាហាន​ទៅកាន់សេតវិមាន ជំនួសក្បួនព្យុហយាត្រា​ពីវិមានកាពីតូលទៅកាន់សេតវិមានដូចទម្លាប់របស់ប្រធានាធិបតីមុនៗ។
លោក​Tony Allen ប្រធានគណៈកម្មការ PIC​បានប្រកាសថា «នៅក្នុងពិធី​ស្បថចូលកាន់តំណែង មានប្រពៃណីដ៏សំខាន់នោះគឺការដង្ហែក្បួនទៅកាន់សេតវិមាន ប៉ុន្តែដើម្បីធានាសុវត្ថិភាព​ដល់ពលរដ្ឋ​​ កម្លាំងទាហាននឹងដង្ហែលោកបៃឌិនទៅកាន់សេតវិមាន។
ប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន និងភរិយា Jill Biden ព្រមទាំងអនុប្រធានាធិបតី Kamala Harris និងស្វាមី​លោកDoug Emhoff នឹងចូលរួមនៅក្នុងក្នុងពិធី “Pass in Review” ដែលជា​ពិធី​ប្រពៃណី​ក្នុងការផ្ទេរអំណាច​ រវាង​រដ្ឋាភិបាល​នឹងវិមានកាពីតូល។
ពិធីដង្ហែលោកបៃឌិនទៅកាន់សេតវិមាន​​ក្រោយស្បថចូលកាន់តំណែង​​ ក្បួនដង្ហែរួមមាន​តំណាងកម្លាំងទាហាន ក្រុមចម្រៀងយោធា​​ កម្លាំងការពារពិសេស​មកពីអគ្គទីបញ្ជាការ​កម្លាំងទាហានអាមេរិក… ។
ពិធីដង្ហែក្បួនរបស់លោកបៃឌិន នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍​ ចំណែកអ្នកចូលរួម​ដង្ហែរក្បួននឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខ។ ពិធីនឹងត្រូវបានផ្សាយផ្ទាល់បញ្ចៀសការ ជួបជុំគ្នា​នាំឲ្យឆ្លងកូវីដ​-១៩​៕

ដោយ៖ធី រីណា(រូបភាព៖Getty Images)


ចែករំលែក៖