ខេត្តព្រៃវែង៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ៦រោចខែបុស្សឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះលោកនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃអនុប្រធានក្រុមការងារចុះជួយស្រុកពារាំង ខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមេសរប្រចាន់បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន១០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំមេសរប្រចាន់។
ក្នុងនាឱកាសនោះ អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវដែលលោកនាយឧត្ដមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ជូនប្រពលរដ្ឋទាំង១០០គ្រួសារនោះ រួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស, ត្រីខ០១យួរ, ម៉ាស់ ០១ប្រអប់, ជែលសម្លាប់មេរោគ២កូនដប និងថវិកា២០០០០រៀល៕ដោយ៖សហការី