ខេត្តកណ្ដាល៖ ព័ត៌មានបឋម ! សាហាវខ្លាំងណាស់ ដកកាំភ្លើងខ្លីពីចង្កេះ បញ្ចូលគ្រាប់រួចវាយទៅលើសន្តិសុខម្នាក់ ដួលក្រោមថ្លុកឈាម។
ប្រជាពលរដ្ឋបានលើកឡើងថា, នេះឬអ្នកមានលុយ និងមានអំណាច ហៅសន្តិសុខមកវាយបំបែកក្បាលដួលក្នុងថ្លុកឈាមបែបនេះ?
ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង២២នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅមុខមន្ទីរសម្រាកព្យាបាល ផុន សុខម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពជាបឋមអង្គភាព នគរវត្ត ទទួលបានថា , ជនដៃដល់ដែលកាន់កាំភ្លើងដ៏កាចសាហាវឃោឃៅនេះ ត្រូវជាប្អូនថ្លៃរបស់ថ្នាក់ដឹកនាំមួយរូប និងជាទាហានផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា, ជនសង្ស័យ មានឋានៈជាឧត្តមសេនីយ៍ត្រីមានឈ្មោះ ហេង គាហុង នៅអយ្យការយោធា អាយុ៤១ឆ្នាំ ត្រូវជាបងបង្កើតរបស់ម្ចាស់គ្លីនិកខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល៕
ដោយ៖ សិលា